សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា មិនចុះហត្ថលេខាស្នើលើកលែងទោសឲ្យ សម រង្ស៊ី ឡើយ

អត្ថបទ Fresh News (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានជាថ្មីម្តងទៀតថា សម្តេច នឹងមិនចុះហត្ថលេខាស្នើ លើកលែងទោសឲ្យប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនលោក សម រង្ស៊ី ទៀតឡើយ ជុំវិញការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សម្តេច និងគ្រួសារសម្តេច ដោយសម្តេចចាត់ទុកថា ការប្រមាថកន្លងមកនេះ មិនមែនត្រូវធ្វើការប៉ះប៉ូវតូចនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅ វិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានអ្នកចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិ មួយចំនួនទៀតរួមមាន ព្រះសង្ឃ សិល្បករ កីឡាករ និងយុវជនដែលបានចូលរួមក្នុងសកម្មភាពការពារធនធានធម្មជាតិ និងការអភិរក្សចម្រុះ សរុបប្រមាណជាង ៧០០នាក់។ សម្តេចតេជោ ហ៊ុន … Continue reading សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា មិនចុះហត្ថលេខាស្នើលើកលែងទោសឲ្យ សម រង្ស៊ី ឡើយ